Khmer First Close

សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង មានចំនួន២ទីតាំង

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ 185
សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង មានចំនួន២ទីតាំង សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង មានចំនួន២ទីតាំង

សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង មានចំនួន២ទីតាំង៖
១-អន្តរាគមន៍បូមទឹកពីបឹងខ្សាច់សរ ព្រែកថ្មីលើ ទន្លេតូច បញ្ចូលប្រឡាយ ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅឃុំរោងដំរី ស្រុកបាភ្នំ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង និងភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច បានចំនួន ២៧ហិកតា លើ ៥៣៨ហិកតា នៅសល់ ៣៦៥ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៤គ្រឿង ។
២-អន្តរាគមន៍បូមទឹកជួយសង្រ្គោះស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះទឹកចំនួន ៨៨៩១ហិចតា ដល់ស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរមាន៤ឃុំ ស្រុកកំចាយមារមាន៤ឃុំ និងស្រុកមេសាងមាន៨ឃុំ ក្នុងខេត្តព្រៃវែង ដោយប្រើប្រាស់ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ១ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានប្រភពទឹកទន្លេតូច ។ មុនចាប់ដំណើរបូម នាយកដ្ឋានធារាសាស្ត្រ កសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមបាននាំគ្រឿងចក្រមកទប់ភ្លឺព្រែកវ៉ៃគោ ដែលទឹកហូរដាច់នៅរដូវវស្សាប្រវែង ១០០ម ដើម្បីកុំឱ្យទឹកហូរចូលបឹងក្រពិត និងរុញទឹកឱ្យដល់ទិសដៅដែលត្រូវការទឹកក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទទាក់ទង