Khmer First Close

អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសមត្ថកិច្ចចិន ចាត់វិធានការចំពោះម្ចាស់គណនី Weibo មួយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយសនគរបាលជាតិកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 261
អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសមត្ថកិច្ចចិន ចាត់វិធានការចំពោះម្ចាស់គណនី Weibo មួយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយសនគរបាលជាតិកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើសមត្ថកិច្ចចិន ចាត់វិធានការចំពោះម្ចាស់គណនី Weibo មួយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយសនគរបាលជាតិកម្ពុជា

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយដោយចេតនាទុច្ចរិត ចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈ ជាតិនិង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនបរទេស។ ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន ដែលកំពុងធ្វើការក្នុងទីតាំងអនឡាញនៅកម្ពុជាដោយផ្ទាល់។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា (សូមអានសេចក្តីប្រកាសព័ត៌មាន)