Khmer First Close

អ្នកសារព័ត៌មានប្រឆាំងមួយរូប បានប្រកាសគាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 169
អ្នកសារព័ត៌មានប្រឆាំងមួយរូប បានប្រកាសគាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ អ្នកសារព័ត៌មានប្រឆាំងមួយរូប បានប្រកាសគាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ

អ្នកសារព័ត៌មានប្រឆាំងឈ្មោះ មួង ណារ៉េត ដែលជាសកម្មជនសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក ដែលធ្លាប់តែធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតក្លែងក្លាយ និងញុះញង់ ដើម្បីវាយប្រហារ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជា។

នៅថ្មីៗនេះ អ្នកសារព័ត៌មានរូបនោះ បានប្តូរឥរិយាបថមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយបានបង្ហោះនៅក្នុងហ្វេសប៊ុក នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា ៖ កម្ពុជាព្រមានបិទការនាំចូលទំនិញគ្រប់ប្រភេទ បើភាគីថៃមិនបើកច្រកព្រំដែនទាំងស្រុងឡើងវិញ ក្នុងរយះពេល ២៤ ម៉ោង ចំណុចនេះបានធ្វើឱ្យភាគីថៃចោទកម្ពុជាថា ខ្វះវិជ្ជាជីវៈខាងទំនាក់ទំនង។ ចុះនៅត្រង់ភាគីថៃបណ្តោយឱ្យយោធា ធ្វើអ្វីស្រេចតែអំពើចិត្ត បិទព្រំដែន កាត់បន្ថយរយៈពេលវីសាស្នាក់នៅ ព្រមានកាត់ផ្ដាច់ភ្លើង និងអ៊ិនធើណិត រាយបន្លាលួសតាមព្រំដែន ដោយឯកតោភាគី ខ្វះការពិគ្រោះ និងជូនដំណឹងភាគីកម្ពុជា ដូចនេះភាគីថៃរំលងចោលវិជ្ជាជីវៈ នៃក្បួនខ្នាតក្នុងការប្រាស្រ័យទាក់ទងគ្នា តាមឋានានុក្រមដឹកនាំរដ្ឋតែម្តង។

គូសបញ្ជាក់ថា ការគាំទ្ររបស់អ្នកកាសែតរូបនេះ គឺនៅក្រោយការអញ្ជើញថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ អំពីការបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនពាក្យបណ្តឹងផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដីរកយុត្តិធម៌ដល់កម្ពុជា៕

អត្ថបទទាក់ទង