Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ ការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា គឺជាការបំផ្លាញផលប្រយោជន៍កម្មករ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1138
សម្តេចតេជោ ហ៊ុន សែន៖ ការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា គឺជាការបំផ្លាញផលប្រយោជន៍កម្មករ សម្តេចតេជោ ហ៊ុន សែន៖ ការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា គឺជាការបំផ្លាញផលប្រយោជន៍កម្មករ

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេបក្សប្រឆាំង តែងតែធ្វើការការញុះញង់ឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា ដែលប្រការនេះគឺជាការបំផ្លាញផលប្រយោជន៍កម្មករផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង តែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ៕

អត្ថបទទាក់ទង