Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនមួយទេដែលអាចស្វែងរកសន្តិភាព និងការពារសន្តិភាពបាន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1155
សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនមួយទេដែលអាចស្វែងរកសន្តិភាព និងការពារសន្តិភាពបាន សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនមួយទេដែលអាចស្វែងរកសន្តិភាព និងការពារសន្តិភាពបាន

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចមានសមត្ថភាពស្វែងរកសន្តិភាព និងការពារសន្តិភាពបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ រួមគ្នារក្សាសុខសន្តិភាព ដែលជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់វឌ្ឍនភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀត មិនអត់ឱនឱ្យនរណា ឬក្រុមណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព និងដណ្តើមអំណាចតាមរយៈមិនឆ្លងកាត់តាមរយៈការបោះឆ្នោត ឬប្រជាធិបតេយ្យសេរី៕

អត្ថបទទាក់ទង