Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 189
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា មានមតិអ្នកខ្លះលើកឡើងថា រាជរដ្ឋាភិបាល មានបញ្ហាជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលការលើកឡើងនោះ មិនមែនជាការពិតទេ ព្រោះ រាជរដ្ឋាភិបាល នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិនិងបន្តសហការគាំទ្រដដែល។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ស្វាគមន៍អង្គការសង្គមស៊ីវិលតាំងពីដើមមក តាំងពីថ្ងៃរំដោះ៧មករា មានអង្គការសង្គមស៊ីវិលច្រើនណាស់ដែលចូលមកជួយប្រទេសកម្ពុជា រួមទាំងអង្គការ World Vision ដែលយើងនៅតែបន្តធ្វើ ដដែល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តយកចិត្តទុកដាក់ចំពោះអង្គការជាដៃគូ នានា ដែលធ្វើការងារពិតប្រាកដ ធ្វើការងារជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា៕

អត្ថបទទាក់ទង