Khmer First Close

ការប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖​ ការលើកឡើងរបស់ថៃដែលថាខ្លួនអនុវត្តសិទ្ធិស្វ័យការពារ គឺជាការបំភ័ន្តការពិត

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 18:07 pm ព័ត៌មានជាតិ 143
ការប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖​ ការលើកឡើងរបស់ថៃដែលថាខ្លួនអនុវត្តសិទ្ធិស្វ័យការពារ គឺជាការបំភ័ន្តការពិត ការប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖​ ការលើកឡើងរបស់ថៃដែលថាខ្លួនអនុវត្តសិទ្ធិស្វ័យការពារ គឺជាការបំភ័ន្តការពិត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលការលើកឡើងរបស់ភាគីថៃដែលថាខ្លួនបានអនុវត្តស្វ័យការពារ នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅមុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យយោធាកម្ពុជាម្នាក់បានពលី គឺជាការបំភ័ន្តការពិត។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា «កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា ការប៉ះទង្គិចប្រដាប់អាវុធ ដែលកើតមានឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ គឺចាប់ផ្ដើមឡើងដោយកងទ័ពរបស់ថៃបើកការបាញ់ប្រហារទៅលើកងទ័ពរបស់កម្ពុជាដែលកំពុងតែឈរជើងនៅក្នុងទឹកដីរបស់កម្ពុជា ពុំមែនជាការឈ្លានពានរបស់កម្ពុជាទៅលើថៃឡើយ»។

ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ថា «ការលើកឡើងរបស់ថៃអំពីស្វ័យការពារ វាគ្រាន់តែជាការបិទបាំងនូវសកម្មភាពបង្ករឿងរបស់យោធាថៃតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសថៃក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយក្នុងនោះ ក្រសួងការបរទេសថៃបានលើកឡើងថា «ថៃបានប្រើប្រាស់សិទ្ធិស្វ័យការពារ នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅមុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យយោធាកម្ពុជាម្នាក់បានពលី»៕

អត្ថបទទាក់ទង