អង្គភាព CMAC៖ ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46ដែលខុសនឹងច្បាប់អន្តរជាតិ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបានបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថាអង្គភាពស៊ីម៉ាក់បានបន្តធ្វើការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ដោយមានខ្លឹមសារថា៖
ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦គ្រាប់។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះមានហានិភ័យខ្ពស់ណាស់ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះអាចស្ថិតនៅលើដើមឈើឬលើដំបូលផ្ទះឬលើដីឬក្នុងដីឬក្នុងទឹកជាដើម។ កម្លាំងអង្គភាពCMACបានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួននិងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញានិងធ្វើការបោសសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានឃើញឬសង្ស័យគ្រាប់បែកចង្កោមឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ឬអាជ្ញាធរមូលដ្ឋានឬកងកម្លាំងនគរបាលជាតិនៅជិតបំផុតដើម្បីជួយដោះស្រាយជូន។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕
Survey, Marking and Clearance cluster munitions: in the past 5 days war, Thailand has used the cluster munitions by fired through 155mm. Each 155mm shell contains 56 M-46 cluster sub-munitions. All unexploded cluster sub-munitions are very high risk and M46 can affected large areas and has an immense threats by hanging on top of trees and houses, on the ground and in the water.
CMAC expert teams have already found a number of cluster munitions and actively conducting survey, marking and clearances where it is possible to ensure the safe of local populations. Thus, CMAC is reminding all people to have precautions on this cluster munitions as the remnants of war at Samroung and Banteay Ampil Districts of Banteay Meanchey province and Choam Khsant District of Preah Vihear province.
Its vital to note that the International Treaty of Cluster Munitions has entered into force since 2010 with 123 countries jointed this convention.
In case, having physical identification or suspected cluster munitions or UXOs, please contact CMAC experts or local authorities or local police for providing assistance.!