Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បន្តធ្វើដំណើរទៅកាន់ខេត្តព្រះវិហារចំនួន២គោលដៅ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 171
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បន្តធ្វើដំណើរទៅកាន់ខេត្តព្រះវិហារចំនួន២គោលដៅ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បន្តធ្វើដំណើរទៅកាន់ខេត្តព្រះវិហារចំនួន២គោលដៅ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ព្រឹកនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដើម្បីឆ្ពោះទៅកាន់គោលដៅចំនួន ២ ដែលគោលដៅទី១គឺច្រកអានសេះ និងគោលដៅទី២ការចុះសង្កេតទីតាំងសម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) សម្រាប់បំពេញការងារនៅខេត្តព្រះវិហារ ហើយការចុះពិនិត្យដោយផ្ទាល់នេះដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន និងផលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មក។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទទាក់ទង