ក្រសួងការពារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្តាញសង្គមFacebook និង Tiktok ដូចក្រសួងការពារជាតិបម្រើឱ្យគោលបំណងទុច្ចរិត

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥បានជូនដំណឹងដល់សាធារណជនជ្រាបពីគណនីផ្លូវការ និងគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និង ទិកតុក(Tiktok) របស់ក្រសួងការពារជាតិដូចមានគូសបញ្ជាក់ដូចក្នុងរូបភាព។
ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ សូមកុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះនិងឡូហ្គូ(Logo) ដូចគណនីផ្លូវការរបស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជនដែលជាហេតុធ្វើឱ្យប្រជាជនទទួលព័ត៌មានមិនត្រឹមត្រូវនិងគ្មានប្រភពច្បាស់លាស់។
សាជាថ្មីម្តងទៀត ក្រសួងការពារជាតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការរបស់ក្រសួងការពារជាតិ៕