អាជ្ញាធរមីនក្រើនរំលឹកឱ្យប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ទៅមន្ត្រីអាជ្ញាធរមូលដ្ឋានពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់អាជ្ញាធរមីន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិបត្តិករជាតិនិងអន្តរជាតិបានចូលរួមផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។ សូមបងប្អូននៅពេលប្រទះឃើញគ្រាប់ ឬវត្ថុសង្ស័យ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ ដែលវាអាចបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចំលែកសង្ស័យជាគ្រាប់ ត្រូវរហ័សប្រាប់ទៅមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99