Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខឿនការពារជាតិដ៏រឹងមាំនិងយូរអង្វែងគឺធនធានមនុស្សដែលពូកែនិងពោរពេញដោយសមត្ថភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 334
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខឿនការពារជាតិដ៏រឹងមាំនិងយូរអង្វែងគឺធនធានមនុស្សដែលពូកែនិងពោរពេញដោយសមត្ថភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខឿនការពារជាតិដ៏រឹងមាំនិងយូរអង្វែងគឺធនធានមនុស្សដែលពូកែនិងពោរពេញដោយសមត្ថភាព

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

ជូនចំពោះប្អូនៗ ដែលត្រូវប្រឡងបាក់ឌុប
ការប្រឡងបាក់ឌុបនឹងឈានមកដល់ក្នុងរយៈពេល៧ថ្ងៃទៀតតែប៉ុណ្ណោះ សូមផ្ដាំផ្ញើការសួរសុខទុក្ខនិងផ្ដល់កម្លាំងចិត្តជូនប្អូនៗដែលកំពុងត្រៀមខ្លួនដោយយកចិត្តទុកដាក់ក្នុងការឈានទៅដល់ការចូលប្រឡងក្នុងមួយអាទិត្យទៀតនេះ។ សូមប្អូនៗផ្ដោតអារម្មណ៍លើការប្រឡងនិងថែរក្សាសុខភាពឱ្យបានល្អដើម្បីទទួលបានជ័យលាភីក្នុងការប្រឡង។ ខឿនការពារជាតិដ៏រឹងមាំនិងយូរអង្វែងរបស់យើងគឺធនធានមនុស្សដែលពូកែនិងពោរពេញដោយសមត្ថភាពនេះហើយ។

សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ៕

អត្ថបទទាក់ទង