Khmer First Close

ក្រសួងមហាផ្ទៃបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន)ក្រោយសង្កេតឃើញថាភាគីថៃនៅតែបន្តបង្ហោះដ្រូននិងសត្វព្រាបបំពាក់(GPS) ស៊ើបការណ៍ជារៀងរាល់ថ្ងៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ 181
ក្រសួងមហាផ្ទៃបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន)ក្រោយសង្កេតឃើញថាភាគីថៃនៅតែបន្តបង្ហោះដ្រូននិងសត្វព្រាបបំពាក់(GPS) ស៊ើបការណ៍ជារៀងរាល់ថ្ងៃ ក្រសួងមហាផ្ទៃបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន)ក្រោយសង្កេតឃើញថាភាគីថៃនៅតែបន្តបង្ហោះដ្រូននិងសត្វព្រាបបំពាក់(GPS) ស៊ើបការណ៍ជារៀងរាល់ថ្ងៃ

ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) បន្ទាប់ពីបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូនអភិបាលខេត្តជាប់ព្រំដែនថៃ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ខ្លឹមសារនៅក្នុងលិខិតនោះបានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាបនិងខេត្តកំពង់ធំសម្រាប់រយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ភាគីថៃនៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) និងសត្វព្រាបបំពាក់ GPS ស៊ើបការណ៍ជារៀងរាល់ថ្ងៃចូលរំលោភបំពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃសម្រេចបន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) នៅក្នុងភូមិសាស្រ្តខេត្តទាំង៩ខាងលើគិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មីដើម្បីពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រងនិងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង