ក្រុមលេខាធិការដ្ឋាន(RBC)បានជួបប្រជុំពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងយោធភូមិភាគទី២ថៃនៅថ្ងៃទី២៦-២៧ ខែសីហាខាងមុខ

យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅច្រកព្រំដែនអន្តរជាតិជាំ – សាង៉ាំ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជាបានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃដឹកនាំដោយវរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការយោធភូមិភាគទី២។
ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ៕
On August 26, 2025, at 9:20 AM, at the Chaom-SaNgam International Border Checkpoint, the Secretariat Team of the Cambodia-Thailand Regional Border Committee (RBC), led on the Cambodian side by Brigadier General Nit Narong, Head of the Secretariat Team of Military Region 4 of Cambodia, held a working discussion with the Secretariat Team of Military Region 2 of Thailand, led by Colonel Yuthasat Senthachai, Deputy Commander of Military Region 2.
Both sides continue their discussion in preparation for the upcoming meetings of the Cambodia-Thailand Regional Border Committee (RBC) between Military Region 4 of Cambodia and Military Region 2 of Thailand, scheduled for August 27, 2025.