Khmer First Close

រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 153
រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល បានចេញសារាចរលេខ ១៥ ស.រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្តីពីការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

យោងតាមសារាចរនោះដែរបានឱ្យដឹងថា ការសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៥នេះ គឺដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹកនិងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលប្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

នៅក្នុងសារាចរនោះដែរ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូន ប្រជាពលរដ្ឋភៀសសឹកនៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រៀមបង្ការគ្រោះធម្មជាតិនានាជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះផងដែរ៕

អត្ថបទទាក់ទង