Khmer First Close

អត្ថបទវិភាគ៖ ការជឿជាក់លើរដ្ឋាភិបាល ជាអាវុធទប់ទល់និងយុទ្ធសាស្ត្របំភាន់នយោបាយរបស់ក្រុមប្រឆាំង

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 154
អត្ថបទវិភាគ៖ ការជឿជាក់លើរដ្ឋាភិបាល ជាអាវុធទប់ទល់និងយុទ្ធសាស្ត្របំភាន់នយោបាយរបស់ក្រុមប្រឆាំង អត្ថបទវិភាគ៖ ការជឿជាក់លើរដ្ឋាភិបាល ជាអាវុធទប់ទល់និងយុទ្ធសាស្ត្របំភាន់នយោបាយរបស់ក្រុមប្រឆាំង

ថ្មីៗនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងប្រើប្រាស់ឱកាសក្នុងពេលដែលប្រទេសជាតិកំពុងមមាញឹកជាប់ដៃក្នុងការដោះស្រាយបញ្ហាជម្លោះរឿងសង្គ្រាមឈ្លានពានពីប្រទេសថៃបែរជាក្រុមនេះរួមដៃជាមួយសត្រូវបង្កើតនូវព័ត៌មានមិនពិត ដើម្បីបង្កឲ្យមានការយល់ច្រឡំថា រដ្ឋាភិបាលស្ងាត់ស្ងៀមមិនធ្វើអ្វីនិងមិនផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋបានដឹងអំពីកិច្ចការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃថាក្នុងចេតនាលាក់កំបាំងព័ត៌មានជាដើម។

ប៉ុន្តែជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តចែករំលែកនិងផ្សព្វផ្សាយជូនដំណឹងជាហូរហែរតាមរយៈ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធជាច្រើនទៀត ជាប្រចាំក្នុងគោលបំណង ការធានាឲ្យបានថាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសទទួលបាននូវព័ត៌មានពិតនិងត្រឹមត្រូវ សុក្រឹត្យ មានប្រភពច្បាស់លាស់ និងក៏ក្នុងគោលបំណងដើម្បីបង្កើតនូវភាពជឿជាក់ និងមានស្ថិរភាពសង្គមជាតិផងដែរ មិនឲ្យកើតអារម្មណ៍ច្របូកច្របល់ និងមានការមន្ទិលសង្ស័យទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានកិច្ចការធ្វើច្រើនណាស់ក្នុងការដោះស្រាយជម្លោះព្រំដែននេះ និងកំពុងនាំប្រទេសកម្ពុជាទាំងមូលឲ្យចេញចាកឆ្ងាយពីសង្គ្រាមបង្ហូរឈាមជាមួយប្រទេសថៃក្នុងជម្លោះព្រំដែនកម្ពុជាថៃ ជាមួយនឹងការរំពឹងទុកថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន ត្រូវបានអនុវត្តពេញលេញដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីថែរក្សាសន្តិភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ។ ស្ថិតក្នុងដំណាក់កាលនេះ ភាពអត់ធ្មត់និងប្រកាន់យកនូវគោលជំហរដោះស្រាយពន្លត់បញ្ហាមិនអាចធ្វើត្រឹមតែមួយថ្ងៃ ឬ១សប្តាហ៍ចប់សព្វគ្រប់នោះទេ គឺជាបញ្ហាធំរបស់ជាតិទាំមូល វាមិនមែនជាការងារសាមញ្ញពេកនោះឡើយ ។  

ដូចប្រជាពលរដ្ឋកម្ពុជាបានឃើញរួចមកហើយ បទឈប់បាញ់ដ៏ផុយស្រួយមួយនេះគឺមានការចូលរួមជាពីភាគីច្រើនណាស់រាប់ រាប់មានទាំងប្រទេសមហាអំណាចធំពីរចូលរួមគឺសហរដ្ឋអាមេរិក ប្រទេសចិន និងបណ្តាប្រទេសអាស៊ានជាច្រើនទៀតក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ព្រមទាំងទាក់ទាញបាននូវការចាប់អារម្មណ៏ និងដោយមានការចូលរួមជួយជ្រោមជ្រែងនិងជួយផ្សះផ្សាពីបណ្តាប្រទេសជាមិត្តកម្ពុជាជាច្រើនទៀតនៅជុំវិញពិភពលោក ។ 

ក្នុងកិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះទៀតសោត មិនមានលក្ខខណ្ឌណាមួយបានបញ្ជាក់ថាបាន បាត់បង់ផលប្រយោជន៏ជាតិរបស់ប្រទេសកម្ពុជា ឬមានការដកថយកងទ័ពចេញពីតំបន់ព្រំដែននោះទេ ពោលគឺកងទ័ពនៅតែបំពេញភារកិច្ចការពារព្រំដែន និងថែរក្សាអធិបតេយ្យភាពជាតិយ៉ាងរឹងមាំដ៏ដែលមិនដូចមានការនិយាយផ្សព្វផ្សាយដោយក្រុមពួកប្រឆាំងក្បត់ជាតិនោះឡើយ ការនិយាយបំភ្លើសរបស់ពួកគេនោះគឺគ្រាន់ជាការបង្កើតរឿង និងបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេបានមើលឃើញថា រដ្ឋាភិបាលកម្ពុជា រួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់យើង ពិតបានជាចូលរួមអត់ធ្មត់កំរិតខ្ពស់ណាស់ ដោយស្ទើរតែមិនចង់តបត ឆ្លើយតបទៅនឹងរាល់ព័ត៌មានបំភ្លើសទាំឡាយរបស់ក្រុមប្រឆាំង រួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ដែលតែងតែបង្ហោះ ព័ត៌មានមិនពិត និងចោទប្រកាន់ដោយគ្មានការពិតរាប់មិនអស់មកលើកម្ពុជា ។

ងាកមកមើលការចរចាដែលកម្ពុជាបានធ្វើឡើងជាច្រើនលើកកន្លងមក គឺផ្អែកលើគោលបំណងសំខាន់តែមួយគត់ គឺការបញ្ចប់សង្គ្រាមបង្ហូរឈាមរបស់វីរកងទ័ពជួរមុខកម្ពុជា និងដើម្បីកាត់បន្ថយការប៉ះពាល់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។ ការបំផុសញុះញង់ព័ត៌មានថា រដ្ឋាភិបាលមានដាក់លក្ខខណ្ឌដោះដូរដី ឬបាត់បងទឹកដីនៅតាមបណ្តោយព្រំដែនទៅឲ្យប្រទេសថៃគឺគ្រាន់តែជាយុទ្ធសាស្ត្រផ្សព្វផ្សាយញុះញង់បំបះបំបោរ ដែលនោះគឺជាយុទ្ធសាស្ត្របង្វែរឲ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រឆាំងជាមួយរដ្ឋាភិបាលខ្លួនឯងដើម្បីទុកឲ្យឱកាសឲ្យសត្រូវចូលវាយប្រហារនិងឈ្លានពានប្រទេសកម្ពុជា ដែលនេះជាកល្បិចស្មោគគ្រោករបស់ពួកគេ ក្នុងគោលបំណងធ្វើការរំខាននិងធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលរដ្ឋាភិបាល និងបង្កើតអារម្មណ៍សង្ស័យក្នុងសង្គមកម្ពុជា។

មិនតែប៉ុណ្ណោះពួកប្រឆាំងក្រៅស្រុកដែលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ដែលជាមុខសញ្ញានៃការត្រូវដកហូតសញ្ជាតិក្នុងពេលដ៏ខ្លីខាងមុខនោះ មិននៅស្ងៀមទេ បានរិះរកវិធីសាស្ត្រចាក់រុកកងទ័ពដោយបានបំផុសថារដ្ឋាភិបាលមិនយកចិត្តទុកដាក់ដល់កងទ័ពនិងបានបោះបង់ចោលពួកគាត់ដោយមិនបានគិតគូ ដែលទាំងនេះសុទ្ធតែជាការញុះញង់ប្រកបដោយអំពើទុចរឹតនិងពុតត្បុតដែលគួរឲ្យស្អប់ខ្ពើមបំផុត។ ជាក់ស្តែងចំពោះការផ្គត់ផ្គង់ និងការគាំទ្រដល់កងទ័ពជួរមុខគឺជាភារកិច្ចនិងកាត្វកិច្ចចំពោះមុខដែលរដ្ឋាភិបាលក៏ដូចជាប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុតនិងត្រូវធ្វើជាទៀងទាត់និងជាប្រចាំដោយខានមិនបាន ព្រោះពួកគាត់គឺជាអ្នកហ៊ានបូរជាសាច់ស្រស់ឈាមស្រស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះជាតិនិងមាតុភូមិ ។ តែទោះជាមានការខិតខំយ៉ាងនេះដ៏ដោយ ក៏ពួកក្បត់ជាតិមួយក្រុមតូចនោះនៅតែមិនអស់ចិត្តទាមទាឲ្យរដ្ឋាភិបាលបង្ហាញតាមតែអ្វីដែលពួកគេចង់បាន ដែលធាតុពិតនោះគឺជាអ្វីដែលរដ្ឋាភិបាលមិនអាចផ្សព្វផ្សាយសាធារណៈព្រោះជាយុទ្ធសាស្ត្រសម្ងាត់របស់កងទ័ពនិងដោយសារតែជាបញ្ហាសន្តិសុខជាតិរបស់ជាតិ។ 

តាមពិតការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចដែលចង់ឲ្យរដ្ឋាភិបាលបង្ហាញគ្រប់ទង្វើដែលរាជរដ្ឋាភិបាលបានធ្វើនោះគឺជាការចង់បង្ហាញអំពីទីតាំងឈរជើងរបស់វីរកងទ័ពជួយមុខលើបណ្តាញផ្សព្វផ្សាយដើម្បីជាចេតនាមួយក្បត់ជាតិយ៉ាងពិតប្រាកដ ព្រោះគេចង់ប្រមូលយកភស្តុតាងទាំងអស់នេះដើម្បីផ្តល់ទៅឲ្យគូសត្រូវរបស់កម្ពុជាក្នុងការវាយកម្ទេចទីតាំងនិងមូលដ្ឋានរបស់កងទ័ពយើងព្រោះពួកគេសព្វថ្ងៃនេះបានកំពុងតែរួមដៃជាមួយសត្រូវមកឈ្លានពានទឹកដីកម្ពុជាស្រាប់មកហើយ។ ចំណែកឯការជួយរបស់សប្បុរសជនដល់កងទ័ព គឺជាការរួមចំណែកបន្ថែម ជាមួយរាជរដ្ឋាភិបាល និងជាការបង្ហាញនូវទឹកចិត្តនិងស្មារតីសាមគ្គីជាតិ ស្នេហាជាតិមាតុភូមិ ដែលនេះគឺជាសមានចិត្តជាបុគ្គលរបស់ប្រជាពលរដ្ឋកម្ពុជាមិនមែនជាការបង្ខិតបង្ខំឡើយ  ដែលផ្ទុយអំពីក្រុមប្រឆាំងក្រៅប្រទេសមួយដំបរស្វា ដែលធ្វើនយោបាយបែបប្រជាភិថុត គ្រាន់តែបញ្ចេញវោហារសាស្ត្រ តាមរយៈទូរសព្ទមួយគ្រឿង ដោយដេកបញ្ចេញយោបល់មិនចេះរីងស្ងួតនៅតែលើបណ្តាញសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៏គ្រាន់តែដើម្បីទទួលបាន Like និងShare នៅឯក្រៅប្រទេសនោះទេ ។ តើទង្វើបែបនេះសាកសមជាមេដឹកនាំនយោបាយជាតិដែរឬទេ?  ពួកគេបានត្រឹមតែជាការយល់សប្តិក្នុងមហិច្ឆតារវើរវាយចង់ដឹកនាំប្រទេសតែប៉ុណ្ណោះ ។ សកម្មភាពរបស់ពួកគេ មិនមានការទទួលខុសត្រូវចំពោះជាតិ ឡលយ វាគ្រាន់តែជាការគិតពីប្រយោជន៏ នយោបាយផ្ទាល់ខ្លួននិងប៉ុនប៉ងបង្កើតភាពច្របូកច្របល់ក្នុងសង្គម ដែលនេះជាទង្វើក្បត់ជាតិនិងក្បត់ប្រជាជនឯងយ៉ាងពិតប្រាកដ។

  

មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្កើតក្រុមប្រឹក្សាជាតិតស៊ូ (CNRC)ស្អីគេនោះ ដែលមានសមាជិកនិងគួកនរត់ចោលស្រុករបស់ពួកគេប៉ុន្មាននាក់បានប្រកាសថា នឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដើម្បីអនុវត្តខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ 1991 ឯណានោះទៅវិញ។ តាមពិតការបង្កើតក្រុមនេះឡើងគឺពួកគេគ្រាន់តែចង់កំដរជីវិតនយោបាយ អូសបន្លាយទៅមុខដោយគ្មានទិសដៅសម្រាប់បម្រើជាតិខ្មែរនោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការបង្កើតក្រុមភេរវកម្មប្រឆាំងច្បាប់ សម្រាប់កំដរជីវិតនិរទេសចុងក្រោយនៅឯក្រៅប្រទេស និងដើម្បីមានបរិវាបន្តលើកបន្តុបគ្រាន់ ទំយើ តម្កើងហៅគ្នីគ្នាថាជាមេឬហៅថាជាលោកប្រធានតែប៉ុណ្ណោះ។ ធាតុពិត ទង្វើដែលពួកគេបង្កើតឡើងនេះ វាអាចជាការជីករណ្តៅជីកកប់ខ្លួនឯងនិងបក្ខពួកខ្លួនទៅវិញទេ ព្រោះវាជាចលនាខុសច្បាប់ ឬអាចហៅថាជាចលនារបស់ពួកឧទ្ទាមក្រៅច្បាប់ ដែលប្រឈមមុខនឹងការដកសញ្ជាតិ និងរងនូវទណ្ឌកម្មផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរក្នុងពេលអនាគតតែប៉ុណ្ណោះ។

ក្នុងកាលៈទេសៈនេះ ខ្ញុំក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមបន្តការជឿជាក់និងរួមគ្នាជាធ្លុងមួយក្រោមម្លប់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនាំមកនូវ សុខសន្តិភាព ស្ថិរភាពសង្គម មានការឯកភាពជាតិនិងការពារបាននូវអធិបតេយ្យភាពជាតិ ហើយនោះ គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា និងត្រូវទប់ស្កាត់ ប្រឆាំងយ៉ាងដាច់ខាតរាល់យុទ្ធសាស្ត្របំភាន់ បំបែកបំបាក់ ញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចដែលដឹកនាំដោយជនក្បត់ជាតិបីជំនាន់ឲ្យបានជាដាច់ខាត។

ការប្រកាសរបស់ CNRC គឺជាគំនិតមិនអាចទទួលយកបាននិងត្រូវបានថ្កោលទោស ព្រោះវាជាទង្វើមួយដែលបង្កើតការនូវភាពច្របូកច្របល់ក្នុងសង្គមជាតិតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាមានការញុះញុងយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបំពេញតួនាទីយ៉ាងសកម្មក្នុងការការពារទឹកដី និងអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើការចង់បានសន្តិភាព សុវត្ថិភាពសង្គម និងមិនបានធ្វើឲ្យបាត់បង់ទឹកដីឬផលប្រយោជន៏ជាតិទៅឲ្យប្រទេសណាមួយនោះឡើយ៕

ដោយ៖ ពិន វិជ័យ (អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ)

អត្ថបទទាក់ទង