Khmer First Close

ក្រសួងការពារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជនក្លែងបន្លំ ឆ្លៀតឱកាស និងបោកប្រាស់ដែលបានប្រើប្រាស់ QR Code ក្លែងក្លាយ ដើម្បីបោកប្រាស់ និងលួចប្រាក់ពីបងប្អូនប្រជាពលរដ្ឋ

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 153
ក្រសួងការពារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជនក្លែងបន្លំ ឆ្លៀតឱកាស និងបោកប្រាស់ដែលបានប្រើប្រាស់ QR Code ក្លែងក្លាយ ដើម្បីបោកប្រាស់ និងលួចប្រាក់ពីបងប្អូនប្រជាពលរដ្ឋ ក្រសួងការពារជាតិអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជនក្លែងបន្លំ ឆ្លៀតឱកាស និងបោកប្រាស់ដែលបានប្រើប្រាស់ QR Code ក្លែងក្លាយ ដើម្បីបោកប្រាស់ និងលួចប្រាក់ពីបងប្អូនប្រជាពលរដ្ឋ

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មានគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមដែលក្លែងបន្លំ ឆ្លៀតឱកាស បោកប្រាស់លើ QR Code ដើម្បីសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ជនក្លែងបន្លំ ឆ្លៀតឱកាស និងបោកប្រាស់បានប្រើប្រាស់ QR Code ក្លែងក្លាយ ដើម្បីបោកប្រាស់ និងលួចប្រាក់ពីបងប្អូនប្រជាពលរដ្ឋ។ ពួកគេប្រើរូបភាពក្លែងក្លាយនៃអ្នករងគ្រោះ ឬព្រឹត្តិការណ៍ ដើម្បីបង្កើតការសង្វេគ និងបញ្ចុះបញ្ចូលឲ្យអ្នកស្កែន QR Code និងផ្ញើប្រាក់។

ទន្ទឹមនេះដែរ ក្រសួងការពារជាតិបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ដើម្បីបញ្ចៀសការចាញ់បោកក្រុមឆ្លៀតឱកាសទាំងនេះមេត្តាប្រុងប្រយ័ត្នក្នុងការ ស្កេន QR Code៕

អត្ថបទទាក់ទង