គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជារួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ៕
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖