Khmer First Close

ក្រសួងមហាផ្ទៃអំពាវនាវឲ្យមានការចូលរួម «មូលនិធិគាំទ្រកម្លាំងជួរមុខក្រសួងមហាផ្ទៃ»

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 180
ក្រសួងមហាផ្ទៃអំពាវនាវឲ្យមានការចូលរួម «មូលនិធិគាំទ្រកម្លាំងជួរមុខក្រសួងមហាផ្ទៃ» ក្រសួងមហាផ្ទៃអំពាវនាវឲ្យមានការចូលរួម «មូលនិធិគាំទ្រកម្លាំងជួរមុខក្រសួងមហាផ្ទៃ»

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា
ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃកំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃសម្រេចបង្កើត «មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ក្នុងគោលបំណងបន្តកៀរគរប្រមូលជំនួយដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខរបស់យើងដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាដើម្បីចូលរួមសម្រាលការលំបាកនានារបស់ជនភៀសសឹក។

ក្នុងស្មារតីស្នេហាជាតិ និងបុព្វហេតុមនុស្សធម៌ ក្រសួងមហាផ្ទៃអំពាវនាវឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខនិងជនភៀសសឹកជាថវិកាឬគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ផ្សេងៗ តាមរយៈមូលនិធិជួរមុខមហាផ្ទៃ (គណនីABA 014 738 093 KHR/014 738 096 USD)៕

អត្ថបទទាក់ទង