Khmer First Close

យោធភូមិភាគទី៥៖ ការចោទប្រកាន់ករណីរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរីថាជាការកាត់ដីឱ្យប្រទេសថៃនោះ គឺជាការមិនពិតឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានជាតិ 405
យោធភូមិភាគទី៥៖ ការចោទប្រកាន់ករណីរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរីថាជាការកាត់ដីឱ្យប្រទេសថៃនោះ គឺជាការមិនពិតឡើយ យោធភូមិភាគទី៥៖ ការចោទប្រកាន់ករណីរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរីថាជាការកាត់ដីឱ្យប្រទេសថៃនោះ គឺជាការមិនពិតឡើយ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី ថាជាការកាត់ដីកម្ពុជាទៅឱ្យប្រទេសថៃនោះ គឺជាការមិនពិតនិងប្រាស់ចាកទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតលេខ០០២/២០២៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋានផ្លូវច្បាប់ដោយ ហេតុថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ។ ជាមួយគ្នានេះ ការអះអាងអំពីសមត្ថកិច្ចនេះក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថាកម្ពុជានិងថៃគឺមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលជាមួយគ្នាចំនួន៧៤បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU2000)៕

អត្ថបទទាក់ទង