Khmer First Close

កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចជាវិជ្ជមានដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ (RBC) នៅពេលរសៀល

ដោយ៖ សម្បត្តិ កិត្យា ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 198
កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចជាវិជ្ជមានដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ (RBC) នៅពេលរសៀល កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចជាវិជ្ជមានដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ (RBC) នៅពេលរសៀល

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១០:២០នាទី នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។

ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សានិងរៀបចំនូវផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗនិងតាមដំណាក់កាល នៅក្រោមការសង្កេតនិងការផ្ទៀង ផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយសម្រាប់ជានិមិត្តរូបដោយបានដករថពាសដែកចំនួន២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។

កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀល។

Press Release
Unofficial Translation

Her Excellency General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia, would like to inform the public, as well as national and international media outlets, as follows:

At 10:20 AM on October 31, 2025, at the O’Smach border checkpoint in Oddar Meanchey Province, the Cambodian Military Region 4 and the Thai 2nd Army Area held a Special Cambodia–Thailand Regional Border Committee (RBC) Joint Secretariat Meeting, in preparation for the upcoming special meeting of the Cambodia–Thailand Regional Border Committee (RBC).

The Cambodian delegation was led by Brigadier General Nit Narong, Deputy Chief of Staff of Military Region 4. The Thai delegation was led by Brigadier General Kamphaknak Vapansoo, Chief of Staff of the 2nd Army Area, with the presence of the ASEAN Observer Teams (AOT) stationed in Cambodia and Thailand to monitor, verify, and ensure the full and effective implementation of the ceasefire.

The meeting aimed to discuss and prepare a concrete plan for the gradual and phased removal of heavy weapons from both sides, under the observation and verification of the AOT, with the joint objective of de-escalating military tension.

This meeting reflected the commitment of both parties to uphold and implement the agreements adopted in the Joint Declaration between Cambodia and Thailand, signed in Kuala Lumpur on October 26, 2025, as well as the outcomes of the Second Special Meeting of the Cambodia–Thailand General Border Committee (GBC) held in Malaysia on October 23, 2025, in a sincere and good-faith.

It should also be noted that, following the signing of the Joint Declaration, as a gesture of goodwill, both parties began the first phase of partial removal by

អត្ថបទទាក់ទង