Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរ គុណឯកឧត្តមប្រធានាធិបតី Donald J. Trump និងបញ្ជាក់ឡើងវិញពីប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ 220
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរ គុណឯកឧត្តមប្រធានាធិបតី Donald J. Trump និងបញ្ជាក់ឡើងវិញពីប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរ គុណឯកឧត្តមប្រធានាធិបតី Donald J. Trump និងបញ្ជាក់ឡើងវិញពីប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាព

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះការដើរតួនាទីដ៏សំខាន់ក្នុងការ ធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ 

On the morning of 4 November 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a meeting with His Excellency Michael George DeSombre, U.S. Assistant Secretary of State for East Asian and Pacific Affairs, at the Ministry.

During the meeting, His Excellency the Deputy Prime Minister expressed his sincere gratitude to the President Donald J. Trump for his crucial role in securing the Peace Agreement between Cambodia and Thailand and reiterated Cambodia’s unwavering commitment to this Peace Agreement.

Both sides also deliberated on deepening bilateral ties by expanding the field of cooperation such as trade, investment, defense, and combating transnational crimes.

អត្ថបទទាក់ទង