អភិបាលខេត្តតាកែវ អំពាវនាវអ្នកបង្កើតមាតិការ ត្រូវមានការទទួលខុសត្រូវ មានក្រមសីលធម៌ ចៀសវាងប៉ះពាល់ដល់ដល់កិត្តិយសអ្នកដទៃ
អភិបាលខេត្តតាកែវ អំពាវនាវអ្នកបង្កើតមាតិការ ត្រូវមានការទទួលខុសត្រូវ មានក្រមសីលធម៌ ចៀសវាងប៉ះពាល់ដល់ដល់កិត្តិយសអ្នកដទៃ
(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកបវេសនការឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានធ្វើការអំពាវអ្នកបង្កើត មាតិការប្រកបដោយសីលធម៌សុជីវធម៌ មានការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ និងជៀសវាងបង្កការញុះញង់ បញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
លោក វ៉ី សំណាង បានបន្ដថា ថ្មីៗនេះមានយុវជនអ្នកផលិតមាតិកាមួយរូប បានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ។ ការបង្កើតមាតិកាបែបនេះ នាំឲ្យមានការស្អប់ខ្ពើម និងការរើសអើងផងដែរ។
លោកបន្ថែមថា ដោយសារតែចង់បាន Like Share ចំណាប់អារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថា ខេត្តតាកែវ ទង្វើគ្មានសីលធម៌ បែបនេះនាំឲ្យជះឥទ្ធិពលអាក្រក់ដល់មុខមាត់កិត្តិយសខេត្តទាំងមូលផងដែរ ខណៈពេលដែលសព្វថ្ងៃនេះអាជ្ញាធរ មន្ត្រីរាជការបានខិតខំប្រឹងប្រែង កែប្រែអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
តើហេតុអ្វីពួកគេមិនផ្សព្វផ្សាយពីចំណុចល្អៗ ដើម្បីឲ្យបរទេសបានឃើញពីសក្ដានុពល ដែលជាការទាក់ទាញវិនិយោគិនជិតឆ្ងាយ ចាប់អារម្មណ៍ដើម្បីបង្កើតសេដ្ឋកិច្ច ជាប្រយោជន៍រួមសម្រាប់ប្រជាជនខេត្តតាកែវ បែជាអ្នកបង្កើតមាតិការូបនេះ យកតែចំណុចអវិជ្ជមានមួយជ្រុងមកបំភ្លើសបំភ្លៃឲ្យមានការភ័យខ្លាច លក្ខណៈប្រមាថប្រជាជន ទូទាំងខេត្តតាកែវទៅវិញ។
ជុំវិញករណីនេះលោក វ៉ី សំណាង បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និងវិជ្ជាជីវៈ ហើយក្នុងនាមមន្ដ្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ មិនអាចទទួលយកមិនបាននោះទេ និងបានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមច្បាប់ឲ្យខានតែបាន៕






















