Khmer First Close

ក្រសួងមហាផ្ទៃ បដិសេដចោលការផ្សព្វផ្សាយរបស់បណ្តាសារព័ត៌មានថៃដែលថា «ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីយោធាថៃ បាញ់ប្រហារលើអ្នកភូមិព្រៃចាន់»

ដោយ៖ សម្បត្តិ កិត្យា ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ 218
ក្រសួងមហាផ្ទៃ បដិសេដចោលការផ្សព្វផ្សាយរបស់បណ្តាសារព័ត៌មានថៃដែលថា «ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីយោធាថៃ បាញ់ប្រហារលើអ្នកភូមិព្រៃចាន់» ក្រសួងមហាផ្ទៃ បដិសេដចោលការផ្សព្វផ្សាយរបស់បណ្តាសារព័ត៌មានថៃដែលថា «ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីយោធាថៃ បាញ់ប្រហារលើអ្នកភូមិព្រៃចាន់»

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធចោលនូវបណ្តាបណ្ដាញព័ត៌មានថៃដែលផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកានោះឡើយ ក្រៅពីជនរងគ្រោះ ៣ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នៅក្នុងសេចក្ដីបញ្ជាក់ព័ត៌មាននោះ ក្រសួងមហាផ្ទៃបានគូសរំលេចថា កងកម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយប្រើអាវុធវែង ប្រភេទ «M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន ៣នាក់។ ជនរងគ្រោះដែលបានបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ។ ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញថា ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃការពិត និងបង្វែរសភាពការណ៍របស់បណ្ដាញព័ត៌មានថៃមួយចំនួនឡើយ។ ក្រសួងបានសង្កត់ធ្ងន់ថា «ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន»៕

អត្ថបទទាក់ទង