Khmer First Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីចរិតអនុធីនថា ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភ័ក្រ្ត ដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព និងប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបត

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 202
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីចរិតអនុធីនថា ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភ័ក្រ្ត ដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព និងប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបត សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីចរិតអនុធីនថា ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភ័ក្រ្ត ដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព និងប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបត

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖

មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីន ដើម្បីគោលដៅនៃសន្លឹកឆ្នោតនាពេលខាងមុខ គឺហ៊ានប្រើជីវិតកងទ័ព
និងប្រជាជនដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ។

ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី គឺជាមិត្តភ័ក្រ្តដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិ តែមិនគួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ៕

អត្ថបទទាក់ទង