Khmer First Close

ក្រសួងការពារជាតិ៖ យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ហោះលើភូមិសាស្រ្តឃុំអូរបីជាន់ រង្វង់មូលស្ទឹងបត់ និង ភូមិស្លរក្រាម

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 198
ក្រសួងការពារជាតិ៖ យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ហោះលើភូមិសាស្រ្តឃុំអូរបីជាន់ រង្វង់មូលស្ទឹងបត់ និង ភូមិស្លរក្រាម ក្រសួងការពារជាតិ៖ យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ហោះលើភូមិសាស្រ្តឃុំអូរបីជាន់ រង្វង់មូលស្ទឹងបត់ និង ភូមិស្លរក្រាម
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៖
– នៅវេលាម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្ត ឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។
– នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះលើរង្វង់មូលស្ទឹងបត់ ចំនួន ២លើក ភូមិសាស្រ្តប៉ោយប៉ែត។
– នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្ត ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕
Please be informed of the situation along the Cambodian-Thai border regarding the Thai military’s actions, including opening fire on Cambodia’s legitimate sovereign territory in the 5th Military Region, Banteay Meanchey Province on the morning of December 10, 2025:
•At 9:45 a.m., the Thai military used F-16 fighter jets to fly over the area of O Bei Chon commune and Poipet.
•At 9:50 a.m., the Thai military used F-16 fighter jets to fly over the Stung Bot roundabout twice, Poipet.
•At 9:50 a.m., the Thai military used F-16 fighter jets to drop two bombs on the village of Slor Kram, Slor Kram commune, Svay Chek district, Banteay Meanchey province.

អត្ថបទទាក់ទង