Khmer First Close

សម្តេចតេជោ ហ៊ុន សែន ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1245
សម្តេចតេជោ ហ៊ុន សែន ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ សម្តេចតេជោ ហ៊ុន សែន ទឹក និងភ្លើង កុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើនិយាយបញ្ហាទឹក និងភ្លើង សូមកុំនិយាយពាក្យថាគ្រប់គ្រាន់ឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោង ចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “វាគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ ប៉ុន្តែវាមិនអាចគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែកទេ”។

សម្តេចតេជោ បន្តថានៅពេលដែរយើងកំពុងអង្គុយនៅទីនេះ តើមានទារកប៉ុន្មាននាក់ដែលបានកើត? តើមានមនុស្សប៉ុន្មានគូរដែលកំពុងរៀបការ? អញ្ចឹងតែកាលណាចំនួនមនុស្សកើនឡើងតម្រូវការប្រើប្រាស់ និងកើនឡើង។ នៅពេលដែលគេរៀបការច្បាស់ជាត្រូវការផ្ទះសំបែង និងកសាងក្រុមគ្រួសារដូច្នេះវាត្រូវតែមានការបំបែកផ្ទះហើយត្រូវការភ្លើង ត្រូវការទឹក ។ អញ្ចឹងទេបានជាយើងដាក់ផែនការផលិតរបស់យើងជាបន្តបន្ទាប់មិនអាចនៅត្រឹងមួយកន្លែងនោះទេ៕

អត្តបទ ៖ AKP

អត្ថបទទាក់ទង