Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តថែរក្សាមរតករបស់រាជរដ្ឋាភិបាលសម្តេចតេជោ និងអភិវឌ្ឍឲ្យកាន់តែរីកចម្រើន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1125
ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តថែរក្សាមរតករបស់រាជរដ្ឋាភិបាលសម្តេចតេជោ និងអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តថែរក្សាមរតករបស់រាជរដ្ឋាភិបាលសម្តេចតេជោ និងអភិវឌ្ឍឲ្យកាន់តែរីកចម្រើន

 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាបន្តថែរក្សាកេរ្តិ៍មរតករបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងដឹកនាំរាជរដ្ឋាភិបាល ហើយធ្វើការអភិវឌ្ឍប្រទេសកម្ពុជា តាំងពីបាតដៃទទេរហូតមកបច្ចុប្បន្នមានភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួនជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលជាតិ ដែលមាននៅពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា ហើយប្ដេជ្ញាថា រដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តរួមគ្នាថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានដឹកនាំជិត ៤០ឆ្នាំនេះ បានបន្សល់ទុក និងបន្តដឹកនាំអភិវឌ្ឍជាតិ ឲ្យកាន់តែរីកចម្រើនជឿនជឿនឆ្ពោះទៅមុខបន្ថែមទៀត៕

អត្ថបទទាក់ទង