Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ខ្ញុំគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងទេ មានតែពេលសម្រាប់ជួយដោះបញ្ហារបស់ប្រជាពលរដ្ឋ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1109
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ខ្ញុំគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងទេ មានតែពេលសម្រាប់ជួយដោះបញ្ហារបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ខ្ញុំគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងទេ មានតែពេលសម្រាប់ជួយដោះបញ្ហារបស់ប្រជាពលរដ្ឋ

 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ឯកឧត្តមគ្មានពេលឈ្លោះជាមួយនឹងក្រុមប្រឆាំងនោះទេ មានតែពេលវេលាសម្រាប់តាមដានជីវភាពសុខទុក្ខ និងគិតគូរដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាលបានបង្កើតក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមកលើនាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត ផ្តាំទៅក្រុមប្រឆាំងមួយក្រុមតូច ដែលចង់ឈ្លោះ ឬចង់វាយប្រហារមកលើនាយករដ្ឋមន្ត្រី សូមទាក់ទងទៅអ្នកនាំពាក្យនាយករដ្ឋមន្ត្រី តែម្តងទៅ៕

អត្ថបទទាក់ទង