Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគ សរុបចំនួនប្រមាណ ៥ ២៦០ ៥៩៣ ០០០ រៀល និង ១ ៣៣៤ ៩១០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ សុខភាព 722
មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគ សរុបចំនួនប្រមាណ ៥ ២៦០ ៥៩៣ ០០០ រៀល និង ១ ៣៣៤ ៩១០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគ សរុបចំនួនប្រមាណ ៥ ២៦០ ៥៩៣ ០០០ រៀល និង ១ ៣៣៤ ៩១០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៣

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៨៩៨ ៤១០ ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។

ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២២១ ១៥៤ ១០០ រៀល និង ៥៥ ៥៥៧ ដុល្លារ ពីសប្បុរសជន ៩ ៤៣៥ រូប ដែលរួមមានសមាជិកគាំទ្រ ៧ ៩៩៥ រូប និងសប្បុរសជនផ្សេងៗ ១ ៤៤០ រូប។

ជំនួសមុខឲ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុន-សហគ្រាសឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃ សេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, Bridge, Amret Microfinance និងភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។

សប្បុរសជននានា ក៏អាចចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ លានរៀល /៥ ប្រាំពាន់ដុល្លារ ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ប្រាំពាន់រៀល ក្នុងមួយខែ/៦ម៉ឺនរៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕