Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រចលនាសមាគមកាយឫទ្ធិនារី

ដោយ៖ ច័ន្ទ មុនី ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 70
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រចលនាសមាគមកាយឫទ្ធិនារី សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រចលនាសមាគមកាយឫទ្ធិនារី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រចលនាសមាគមកាយឫទ្ធិនារីដើម្បីជំរុញឱ្យសម្រេចជោគជ័យនូវបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)» នៅសណ្ឋាគារសុខាសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិកមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូមិត្តកាយឫទ្ធិនារីនៅគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងភ្ញៀវជាតិ អន្តរជាតិទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីនេះផងដែរ៕

 

អត្ថបទទាក់ទង