Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 312
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្មីម្តងទៀតបានផ្ញើសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំគ្នាចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥(ព្រែកក្តាម. បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥សេរីសោភ័ណ-ប៉ោយប៉ែត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ដោយបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសនូវអ្នកដឹកនាំរាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនច្រើកុះករ ភ្លូកទឹកភ្លូកដី បានទៅបំពេញកាតព្វកិច្ចខ្លួនតាមរយៈការបោះឆ្នោតកន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋរហូតដល់ជាង ៨៧,៣១ភាគរយ បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧។ សម្តេចថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គឺជាកត្តាសំខាន់ដែលអាចធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តបម្រើប្រជាពលរដ្ឋតទៅទៀត៕

អត្ថបទទាក់ទង