បែកធ្លាយវីដេអូទី១៤ របស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបោកលុយស្រីស្នេហ៍ (Video inside)
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ មានវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេងបែកធ្លាយរបស់ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានខ្ចីលុយស្រីស្នេហ៍នៅពេលដែលខ្លួនជួបបញ្ហាហិរញ្ញវត្ថុ។
នេះជាវីដេអូទី១៤ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានបង្ហោះតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។
ហ្វេសប៊ុក Khmer Leak ដែលទម្លាយវីដេអូនេះបានសរសេរថា៖ «បន្តបោកពីអ្នកជួយឧប្ថម្ភបក្សតែចំណាយតែទៅលើស្រីៗ» លី សុធារ៉ាយុត្តិ យកលុយអ្នកខាងក្រៅឲ្យមកចិញ្ចឹមស្រីស្នេហ៍តាមខេត្ត និងតាមឃុំរាប់មិនអស់ រហូតដល់ហ៊ានខ្ចីលុយពីស្រីៗយកមកចាយមុនថែមទៀតទំរាំអ្នកឧប្ថម្ភគេផ្ញើមកឲ្យ។ លោកអគ្គអាងថា គង់តែមានអ្នកខាងក្រៅឲ្យលុយមកខ្លួនទៀតដើម្បីជួយបក្ស ទើបសងទៅស្រីៗវិញតាមក្រោយហើយមើលទៅ។ ចាំមើលអ្នកខាងក្រៅដែលតែងឧបត្ថម្ភលុយដល់ លី សុធារ៉ាយុត្តិ ពេលលឺហើយតើមានអារម្មណ៍បែបណា?
ខាងក្រោមនេះជាវីដេអូទី១៤ ដែលបែកធ្លាយតាមបណ្ដាញសង្គម៖