សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់ នៅក្នុងខេត្តព្រះសីហនុ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបិទទីលានបាញ់កាំភ្លើងឯកជនទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ដោយសម្តេចលើកឡើងថា ទេសចរមកលេងព្រះសីហនុ មិនបាច់រៀនបាញ់កាំភ្លើងទេ សូមនាំគ្នាដើរលេងនៅតាមកោះវិញប្រសើរជាង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចនឹងចេញសារាចរណែនាំថ្មី មិនអនុញ្ញាតឱ្យបើកទីលានបាញ់កាំភ្លើងថ្មីបន្ថែមទៀតទេ នៅទូទាំងប្រទេសតែម្ដង៕