Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សដែលប្រមាថមើលងាយគណបក្សតទៅទៀតទេ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 326
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សដែលប្រមាថមើលងាយគណបក្សតទៅទៀតទេ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សដែលប្រមាថមើលងាយគណបក្សតទៅទៀតទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត (សឹង សែនករុណា) ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

សម្តេចតេជោ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយ ដែលប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»

អត្ថបទទាក់ទង