Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងរៀបចំផែនការសកម្មភាពដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1087
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងរៀបចំផែនការសកម្មភាពដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងរៀបចំផែនការសកម្មភាពដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការសកម្មភាពដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ចូលមកក្នុងប្រព័ន្ធដែលអាចទទួលបានអត្ថប្រយោជន៍នានាពីការអភិវឌ្ឍសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនានានៅពេលខាងមុខដើម្បីឱ្យយើងកំណត់បាននូវគោលដៅច្បាស់លាស់ដើម្បីជួយតាមស្ថានភាពជាក់ស្តែង៕




អត្ថបទទាក់ទង