Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋបាលខេត្តស្វាយរៀង សូមធ្វេីការឆ្លេីយតបចំពោះសារព័ត៌មាន LSN ដែលមានឈ្មោះ លួស សេង ជាអ្នកផ្សព្វផ្សាយ ជុំវិញករណីជីកស្តារបឹង ព្រែក នៅក្នុងខេត្តស្វាយរៀង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1097
រដ្ឋបាលខេត្តស្វាយរៀង សូមធ្វេីការឆ្លេីយតបចំពោះសារព័ត៌មាន LSN ដែលមានឈ្មោះ លួស សេង ជាអ្នកផ្សព្វផ្សាយ ជុំវិញករណីជីកស្តារបឹង ព្រែក នៅក្នុងខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង សូមធ្វេីការឆ្លេីយតបចំពោះសារព័ត៌មាន LSN ដែលមានឈ្មោះ លួស សេង ជាអ្នកផ្សព្វផ្សាយ ជុំវិញករណីជីកស្តារបឹង ព្រែក នៅក្នុងខេត្តស្វាយរៀង

រដ្ឋបាលខេត្តសូមជម្រាបជូនថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាន និងកំពុងយកចិត្តទុកដាក់លេីការងារជីកស្តារបឹង ព្រែក នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តស្វាយរៀង ដេីម្បីរក្សាប្រភពទឹកប្រេីប្រាស់សម្រាប់កូនចៅជំនាន់ក្រោយទៅថ្ងៃអនាគត ជាក់ស្តែងបឹងដែលកំពុងធ្វេីការជីកស្តារនោះមានឈ្មោះថា បឹងដូនទយ គឺក្នុងគោលដៅទុកប្រេីប្រាស់ផ្គត់ផ្គង់ជាទឹកស្អាត និងជាអាងស្តុកទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្មនៅក្នុងតំបន់នោះ ។ ចំពោះបឹងបាធូក៏បាននិងកំពុងធ្វេីការអភិវឌ្ឍជីកស្តារដូចគ្នា សម្រាប់រំដោះទឹកនៅក្នុងខេត្តស្វាយរៀងប៉ែកខាងជេីង ដែលតែងតែជនលិចដីស្រែ លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងរោងចក្រមួយចំនួននៅក្នុងរដូវវស្សាផងដែរ។

ចំពោះការលេីកឡេីងថា “ជនជាតិវៀតណាម មកជីកដីខ្មែរ”គឺជារឿងមិនពិតនោះទេ ព្រោះជនជាតិវៀតណាមម្នាក់នោះ គឺជាតៃកុងអេស្កាវ៉ាទ័រដែលក្រុមហ៊ុនជួលមកបេីកបរអេស្កាវ៉ាទ័រតែប៉ុណ្ណោះ ។

អាស្រ័យហេតុនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។