Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ បណ្ដាក្រសួង ស្ថាប័ន ត្រូវបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័នរបស់ខ្លួន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1219
សម្ដេចតេជោ ហ៊ុន សែន៖ បណ្ដាក្រសួង ស្ថាប័ន ត្រូវបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័នរបស់ខ្លួន សម្ដេចតេជោ ហ៊ុន សែន៖ បណ្ដាក្រសួង ស្ថាប័ន ត្រូវបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័នរបស់ខ្លួន

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់បណ្ដាក្រសួងស្ថាប័ន ឱ្យបង្កើនភាពជាម្ចាស់ក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្រ្ដី និងប្រធានស្ថាប័នត្រូវជំរុញការអនុវត្តនេះប្រកបដោយភាពជាម្ចាស់ស្របតាមគោលការរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់យុទ្ធសាស្រ្ដកម្រិតខ្ពស់ ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាល គឺជាការប្រែប្រួលជាសារវន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ដអាទិភាពដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្រ្ដីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តម្រូវការប្រមាណ ២ ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយធនធានជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំដែលសម្ដេចតេជោបានដាក់ចេញនាពេលកន្លងទៅ គឺ«កែទម្រង់រស់ មិនកែទម្រង់ស្លាប់»៕

អត្ថបទទាក់ទង