Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទិវាអន្តរជាតិយល់ដឹងអំពីមីនឆ្នាំ២០២៤ ប្រារព្ធឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព”

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 505
ទិវាអន្តរជាតិយល់ដឹងអំពីមីនឆ្នាំ២០២៤ ប្រារព្ធឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ទិវាអន្តរជាតិយល់ដឹងអំពីមីនឆ្នាំ២០២៤ ប្រារព្ធឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព”

នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤នេះ ដែលរៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែង ដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើអាយុជីវិតមនុស្ស និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទិវាដ៏មានអត្ថន័យនេះ ក៏ធ្វើឡើងដើម្បីរំលឹកនឹកគុណដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។

កម្ពុជាប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីននេះ គឺជាបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ក្នុងគោលដៅធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ នៅក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាហាមការប្រេីប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ២០២៤ (អនុសញ្ញា អូតាវ៉ា )។ ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិយល់ដឹងអំពីមីន ក៏បានស្នើដល់សហគមន៍ អន្តរជាតិ និងពិភពលោក ទាំងមូលបន្តរួមគ្នា ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។

សូមជម្រាបជូនថា កម្ពុជាក៏ជាប្រទេសមានសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនផងដែរ បច្ចុប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងខិតខំបោសសម្អាតមីន ដើម្បីកម្ពុជាសម្រេចបានគោលដៅក្លាយជាប្រទេសអស់មីននៅត្រឹមឆ្នាំ២០២៥៕