សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្ត
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្ត ដែលនឹងត្រូវតែងតាំងដោយអនុក្រឹត្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកាសដំឡើងកម្រិតនេះ គឺជាការលើកទឹកចិត្តបន្ថែមទៀត ជូនដល់ប្រធានមន្ទីរនៅតាមបណ្តារាជធានី ខេត្ត ដែលត្រូវបំពេញការងារជាសេនាធិការជូនអភិបាលរាជធានី ខេត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការដំឡើងកម្រិតនេះ ក៏ត្រូវធ្វើឡើងសម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅតាមបណ្តារាជធានី ខេត្តផងដែរ៕