Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បងប្អូនខ្មែរនៅប្រទេសថៃ បានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» ដើម្បីលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1180
បងប្អូនខ្មែរនៅប្រទេសថៃ បានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» ដើម្បីលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ បងប្អូនខ្មែរនៅប្រទេសថៃ បានរៀបចំ «សង្ក្រាន្តឆ្នាំថ្មី» ដើម្បីលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEA និងសមាគមខ្មែរ រៀបចំ «សង្ក្រាន្តខ្មែរនៅថៃ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅតាមតំបន់ជាច្រើនក្នុងប្រទេសថៃ ដោយមានការចូលរួមពីបងប្អូនខ្មែរ សិស្ស និស្សិតដែលរស់នៅ សិក្សា និងប្រកបការងារ ក្នុងប្រទេសថៃសរុបប្រមាណជាង ១៥០០នាក់ មកពីតំបន់ជាច្រើនដូចជា ខេត្តស៊ុរិន ខេត្តសៈរៈប៊ុរី ខេត្តរ៉ៈយ៉ង និងខេត្តនានាក្នុងប្រទេសថៃផងដែរ។

ពិធីសាសនាជាច្រើន ត្រូវបានរៀបចំឡើង ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ រួមផ្សំនឹងលេងល្បែងប្រជាប្រិយ មានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងរួមគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពនៃបងប្អូនខ្មែរ។

នៅក្នុងឱកាសនោះដែរ បងប្អូនខ្មែរនៅប្រទេសថៃ ក៏បានរៀបចំដាក់បង្ហាញអំពីម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត អាចស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងអាចស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណនៃជនជាតិខ្មែរ៕