Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីលគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1155
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីលគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីលគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីលគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជារបស់យើងទៅលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ភាពជោគជ័យនេះជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើនការផ្ទេរចំណេះដឹង បទពិសោធន៍ដល់កម្មករនិយោជិតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕


អត្ថបទទាក់ទង