Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីកត្តាអនុគ្រោះបីសំខាន់ៗ ដែលជួយឱ្យវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍខ្លាំងក្លា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1232
បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីកត្តាអនុគ្រោះបីសំខាន់ៗ ដែលជួយឱ្យវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍខ្លាំងក្លា បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីកត្តាអនុគ្រោះបីសំខាន់ៗ ដែលជួយឱ្យវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា មានការវិវឌ្ឍខ្លាំងក្លា

(ភ្នំពេញ)៖ រយៈកាលជាង៤០ឆ្នាំកន្លងមកនេះ វិស័យសិល្បៈ និងកីទ្បានៅកម្ពុជាមានការវិវឌ្ឍប្រែប្រួលខ្លាំង ក៏អាស្រ័យលើកត្តាអនុគ្រោះចំនួន៣សំខាន់ៗ នោះគឺ៖ ទី១-ការដឹកនាំប្រកបដោយគោលនយោបាយត្រឹមត្រូវ ទី២-ភាពអំណោយផលនៃសុខសន្តិភាពពេញ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទី៣-ការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួនទៅតាមទេពកោសល្យរៀងៗខ្លួន។

កត្តាអនុគ្រោះទាំង៣ខាងលើនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក្នុងឱកាសសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសិល្បៈ និងវិស័យកីទ្បា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ វិស័យសិល្បៈ និងកីទ្បានៅកម្ពុជាមានការវិវឌ្ឍប្រែប្រួលខ្លាំង អាស្រ័យដោយកត្តាអនុគ្រោះចំនួន៣៖ ទី១-ការដឹកនាំដែលមានគោលនយោបាយត្រឹមត្រូវ, ទី២-ភាពអំណោយផលនៃសុខសន្តិភាពពេញផ្ទៃប្រទេស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងគ្រប់ផ្នែកគ្រប់វិស័យ និងទី៣-ការផ្តល់ឱកាស និងគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបអាចបង្ហាញសមត្ថភាព និងបង្កើនសមត្ថភាពរបស់ខ្លួនទៅតាមទេពកោសល្យរៀងៗខ្លួន»។

លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសិល្បករ-សិល្បការិនី កីទ្បាករ-កីទ្បាការិនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈ និងកីទ្បានៅកម្ពុជា ក្នុងនាមជាប្រតិបត្តិករផ្ទាល់ រហូតមានការរីកចម្រើនរីកលូតលាស់ពេញផ្ទៃប្រទេស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ ក៏សូមកោតសរសើរចំពោះការរួបរួមគ្នា ដោយប្រើប្រាស់ភាសា និងចង្វាក់នៃបេះដូងតែមួយ ក្នុងនាមជាសមាជិកបក្ស តាមរយៈការខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីចូលរួមចំណែកជំរុញបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ។

លោកបណ្ឌិតក៏បានសម្តែងនូវការគោរព ចំពោះគំរូវីរភាពរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធាន និងថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាជិក-សមាជិកាបក្សទាំងអស់ ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងគណបក្ស ក្នុងគ្រប់ដំណាក់កាលប្រកបដោយភាពអង់អាចក្លាហាន និងតស៊ូលះបង់ខ្ពស់ ដែលការណ៍នេះពិតជាបានផ្តល់នូវជីវិត ឱកាស និងក្តីសង្ឃឹមសម្រាប់ជាយុវជនជំនាន់ក្រោយទាំងក្នុងពេលបច្ចុប្បន្ន និងគ្រប់ជំនាន់ទៅមុខ។

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលរូបនេះបានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបកម្ពុជាអាចងើបឈរយ៉ាងរឹងមាំឡើងវិញដូចពេលបច្ចុប្បន្ននេះ ព្រមទាំងអាចរៀបចំព្រឹត្តិការណ៍ធំៗក្នុងវិស័យសិល្បៈ និងកីឡាទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាពិសេសព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ជាដើម។ ក្នុងន័យនេះ សន្តិភាពគឺជាបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់សម្រាប់សិល្បៈ និងកីឡា ដោយអាចនិយាយបានថា ទាំងសិល្បៈ និងកីឡា គឺរស់ក្នុងសន្តិភាព៕

អត្ថបទទាក់ទង