Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្តមិនអាចខ្វះបាន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 729
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្តមិនអាចខ្វះបាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្តមិនអាចខ្វះបាន

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាសាកលវិទ្យាល័យការពារជាតិ មានជំនាញច្រើនក៏ដោយ ប៉ុន្តែជំនាញសន្តិសុខជាតិនិងការពារជាតិ នៅតែជាស្នូលយុទ្ធសាស្រ្ត និងនៅតែសំខាន់ចាំបាច់មិនអាចខ្វះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនមែនប្រើប្រាស់ជំនាញទាំងនេះសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគឺយើងនឹងប្រើប្រាស់វាសម្រាប់ឱ្យការរក្សាសន្តិភាពក្នុងតំបន់និងពិភពលោក ព្រោះថា បើសិនជាមានបញ្ហាសង្រ្គាមវាយប្រហារគ្នានៅក្រៅប្រទេស នោះវាក៏អាចប៉ះពាល់ដល់កម្ពុជាបានដែរ ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ដូច្នេះ ការស្វែងយល់ពីការការពារជាតិ និងយុទ្ធសាស្រ្តការពារជាតិ គឺជាកត្តាចាំបាច់៕

អត្ថបទទាក់ទង