Khmer First Close

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំប្រជុំរៀបចំផែនការសកម្មភាព និងថវិកា បង្កា និងទប់ស្កាត់មេរោគអេដស៍សម្រាប់រាជធានី-ខេត្ដ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1174
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំប្រជុំរៀបចំផែនការសកម្មភាព និងថវិកា បង្កា និងទប់ស្កាត់មេរោគអេដស៍សម្រាប់រាជធានី-ខេត្ដ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំប្រជុំរៀបចំផែនការសកម្មភាព និងថវិកា បង្កា និងទប់ស្កាត់មេរោគអេដស៍សម្រាប់រាជធានី-ខេត្ដ

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់រាជធានី-ខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសផ្នែកកម្មវិធី និងផ្នែករដ្ឋបាល ថវិកា មកពីរាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានផ្ដល់ការណែនាំឱ្យធ្វើការងារឆ្លើយតបនឹងមេរោគអេដស៍ ដោយត្រូវធ្វើជាបន្ទាន់។ ជាមួយគ្នានេះ ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងសម្រាប់រាជធានី ខេត្ត ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការ ដល់បុគ្គលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្របតាមផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។

ទន្ទឹមនឹងនេះ រាជធានី-ខេត្ដ ត្រូវមានភារកិច្ចក្នុងការបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមការអនុវត្តជាក់ស្តែងរបស់រាជធានី ខេត្ត និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុវត្តផែនការសកម្មភាពថវិកាឆ្លើយតបនឹងមេរោគអេដស៍ដែលមានក្នុងឆ្នាំ២០២៤ ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការសកម្មភាពថវិកា ឆ្លើយតបនឹងមេរោគអេដស៍សម្រាប់ឆ្នាំ២០២៥ ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព ត្រូវបង្កើននូវការផ្តល់នូវសេវាប្រកបដោយមេត្រីភាពដល់អ្នកផ្ទុកមេរោគអេដស៍ ក៏ដូចជាក្រុមប្រជាជនគន្លឹះដែលមកទទួលសេវា ព្រមទាំងពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍៕