Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងរៀបចំដែនដី ដាក់ចេញមុខងារថ្មី ដើម្បីងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណម្ចាស់អចលនវត្ថុពិតប្រាកដ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1156
ក្រសួងរៀបចំដែនដី ដាក់ចេញមុខងារថ្មី ដើម្បីងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណម្ចាស់អចលនវត្ថុពិតប្រាកដ ក្រសួងរៀបចំដែនដី ដាក់ចេញមុខងារថ្មី ដើម្បីងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណម្ចាស់អចលនវត្ថុពិតប្រាកដ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីមួយបន្ថែមទៀតក្រៅពីដាក់បញ្ចូល QR កូដនៅលើប្លង់ដី ដើម្បីងាយស្រួលនៅក្នុងការកំណត់អត្តសញ្ញាណម្ចាស់អចលនវត្ថុ និងបញ្ចៀសការក្លែងបន្លំប្លង់ផ្សេងៗផងដែរ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា មុខងារថ្មីនេះមានឈ្មោះថា verify.gov.kh ដែលប្រព័ន្ធនេះអាចឱ្យយើងដឹងច្បាស់នូវព័ត៌មាន និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុពិតប្រាកដបាន តាមរយៈការស្កេន QR កូដនៅលើប្លង់ដីដែលមានស្រាប់ ខណៈមុខងាថ្មីនេះត្រូវបានដាក់ចេញដោយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ ការចុះវាស់វែងធ្វើប្លង់ដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺសម្រេចបានជាង ៧ លានក្បាលដីរួចមកហើយ និងនៅសល់ប្រមាណ ៤លានក្បាលដីទៀតប៉ុណ្ណោះ។ ក្នុងនោះក្រសួងបានប្តេជ្ញានឹងបញ្ជាក់ការចុះបញ្ជីប្លង់ដីនេះឱ្យរួចរាល់មុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីដំបូងជូនប្រជាពលរដ្ឋ៕