Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 773
នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេស ឈ្មោះ Sea Bourn Sojourn សញ្ជាតិ Bahamas ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៧១៣នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ រួចហើយនឹងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល។

លោកវរសេនីយ៍ បន្ដថា នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៧១៣នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៣៦០នាក់ និងនាវិកសរុបចំនូន ៣៥៣នាក់ ជាតិសាសន៍ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី បានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញដំណើរ​បន្ដទៅប្រទេសថៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពី​វប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់​ខេត្ដព្រះសីហនុ។ ក្រោមដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។




ប្រភពព័ត៌មាន ៖ BTV News

អត្ថបទទាក់ទង