Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ The Cambodia Daily ថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1237
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ The Cambodia Daily ថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ The Cambodia Daily ថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីបដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាន «The Cambodia Daily» ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា ឯកឧត្តម គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្ដង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមបញ្ជាក់ថា ឯកឧត្តម គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្តដឹកនាំរដ្ឋបាលគយ និងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺតាំងតែពីរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាម្ល៉េះដែលមានឯកសារដូចភ្ជាប់មកជាមួយនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនជឿថា មានមន្ត្រីគយធ្វើលិខិតផ្ដល់ព័ត៌មានមួលបង្កាច់ទៅកាសែតនេះទេ។ តែបើសិនជាមានមន្ត្រីគយធ្វើបែបនេះ ដូចកាសែតគ្មានអាជីពនេះបានលើកឡើងនោះ មន្ត្រីនោះពិតជាឆោតល្ងង់ដូចកាសែតនេះដែរ ព្រោះទី១ ធ្វើឱ្យអ្នកដឹកនាំស្គាល់ចរិតមួលបង្កាច់របស់ខ្លួន និងទី២ បានទម្លាក់តម្លៃខ្លួនទៅជាឧបករណ៍ដាច់ថ្លៃរបស់កាសែតថោកទាបគ្មានអាជីពមួយនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលកាសែត The Cambodia Daily និងបុគ្គលស៊ីឈ្នួលឱ្យបរទេសបម្រើកាសែតនេះ បានវាយប្រហារដោយមួលបង្កាច់មកលើមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា ហើយការមួលបង្កាច់ដោយងងើលដដែលៗ ក៏បង្ហាញឱ្យកាន់តែច្បាស់ពីចរិត និងធាតុពិតនៃកាសែតនេះ ដែលជាឧបករណ៍ប្រឆាំងផ្កាប់មុខ ស្មោកគ្រោក អសីលធម៌ និងមួលបង្កាច់គ្មានរើសមុខ និងគ្រប់រឿង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។

អត្ថបទទាក់ទង