Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ណែនាំឱ្យធ្វើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែប «ទំនើបទាន់សម័យមានប្រសិទ្ធភាព»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1239
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ណែនាំឱ្យធ្វើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែប «ទំនើបទាន់សម័យមានប្រសិទ្ធភាព» ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ណែនាំឱ្យធ្វើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែប «ទំនើបទាន់សម័យមានប្រសិទ្ធភាព»

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប្រធានគណៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ណែនាំបែប​នេះ​ក្នុង​ឱកាស​ឯកឧត្តម និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំពិធីផ្សព្វផ្សាយ​ផែនការ​សកម្មភាព ​ស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន ដែល​ជា​ថ្នាក់​ដឹកនាំ​គណៈ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

នៅក្នុងពិធីនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹក​នាំ​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ជា​ការងារ​អាទិភាព​ហើយ​ជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងក្នុងពិធីនោះ ​ដោយ​លើក​ឡើង​ពី​ការងារ​ផ្សព្វ​ផ្សាយ​អប់រំដែលជាការងារអាទិភាពចម្បងដែលត្រូវតែធ្វើឱ្យ”ទំនើប ទាន់សម័យ មា​ន​ប្រសិទ្ធភាព “តាមរយៈ​ការពង្រឹងសមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន កៀរគរការ​ចូលរួម​ពី​សប្បុរសជន សាសនា បុគ្គលល្បី តារាល្បី កីឡាករ កីឡាការនីល្បី សាសនា និង​ជំរុញ​ឱ្យ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​សម្រប​សម្រួល​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា(MOU) ជាមួយសមាគមសិល្បករខ្មែរ សមាគមអ្នកឧកញ៉ា ជាដើម ចូលរួម​ជួយ​ការងារ​ផ្សព្វ​ផ្សាយ​អប់រំ​ពី​សារ​ព្រមាន​ពី​បញ្ហា​គ្រឿ​ងញៀន​ដ​ល់​ប្រជាពលរដ្ឋ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​៕