Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កម្លាំងនៃយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះពលរដ្ឋជាច្រើនខ្នង ត្រូវបានខូចខាត ដោយសារខ្យល់កន្រ្តាក់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 731
កម្លាំងនៃយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះពលរដ្ឋជាច្រើនខ្នង ត្រូវបានខូចខាត ដោយសារខ្យល់កន្រ្តាក់ កម្លាំងនៃយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះពលរដ្ឋជាច្រើនខ្នង ត្រូវបានខូចខាត ដោយសារខ្យល់កន្រ្តាក់

ក្រោយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកមួយចំនួននៃខេត្តបន្ទាយមានជ័យ ជាច្រើន​ខ្នង​ត្រូវ​បាន​ប៉ើងដំបូល កាលពីរសៀលថ្ងៃទី៥ឧសភា​ម្សិលមិញ ដោយសារតែមានភ្លៀង និង​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ផងនោះ កងកម្លាំងរបស់យោធភូមិភាគទី៥ បានចុះអន្តរាគមន៍ភ្លាមៗ រួម​ទាំង​នាំយក​សង្ក័សី​រាប់រយសន្លឹកទៅជួយពួកគាត់ផងដែរ។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានប្រាប់ ទូរទស្សន៍BTV នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា មាន​ផ្ទះ​បងប្អូន​រាប់​សិបខ្នង​បាន​ប៉ើង​ដំបូល និងផ្ទះខ្លះបានដួលរំលំទាំងស្រុង។ ភ្លាមៗបន្ទាប់ពីជួបគ្រោះធម្មជាតិនេះ លោក​ឧត្តម​សេនីយ៍​បានណែនាំឲ្យកម្លាំងជំនួយសេនាធិការវរសេនាតូចថ្មើជើងលេខ៥១៤ ដឹកនាំកម្លាំង​ចំនួន​១០០​នាក់ រថយន្តពីរគ្រឿង រួមជាមួយនឹងសង្ក័សីចំនួន៤០០សន្លឹក ចុះជួយរុះរើផ្ទះ ធ្វើផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត ដោយខ្យល់ កន្ត្រាក់នេះ។ លោកបញ្ជាក់បន្ថែមទៀតថា គ្រាន់តែរបាយការណ៍​បឋម​នៅ​ស្រុក​ថ្មពួកទាំងមូលគឺមានផ្ទះ ពលរដ្ឋចំនួន៥០ខ្នងដែលត្រូវបានរងផលប៉ះពាល់ និង​ស្រុក​​មួយ​ចំនួនទៀតផងដែរ។

បើតាមលោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ផងដែរថា សង្ក័សី ដែលបានប្រគល់ជូនដល់ ពលរដ្ឋ​រ​ងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់នេះ គឺជាអំណោយ​របស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​៕


ប្រភពព័ត៌មាន ៖ BTV News